លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
១ ពង្សាវតារក្សត្រ 7:39 - អាល់គីតាប គាត់ដាក់រទេះប្រាំនៅខាងស្តាំដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំដំណាក់ ត្រង់ទិសអគ្នេយ៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគាត់ដាក់គ្រោងប្រាំនៅខាងស្តាំព្រះវិហារ ហើយប្រាំនៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់រទេះប្រាំនៅខាងស្ដាំព្រះដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។ |
លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងដំណាក់របស់អុលឡោះតាអាឡាជូនស្តេចស៊ូឡៃម៉ាន
ស្តេចឲ្យគេធ្វើអាងពីលង្ហិន ចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវធ្វើជាគូរបានដុត រីឯពួកអ៊ីមុាំត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
ស្តេចឲ្យគេធ្វើជើងចង្កៀងអំពីមាស ចំនួនដប់តាមក្បួនតម្រាស្តីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងម៉ាស្ជិទ ជើងចង្កៀងប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។
ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក ស្តេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលស្តេចទតជាឪពុកបានញែកជូនអុលឡោះតាអាឡាមកទុកក្នុងឃ្លាំងនៃដំណាក់របស់ទ្រង់។