បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃដំណាក់ មានបណ្តោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងដំណាក់ រីឯទទឹងរបស់បន្ទប់ មានប្រវែងដប់ហត្ថ។
១ ពង្សាវតារក្សត្រ 7:12 - អាល់គីតាប នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ល្វែងរបស់ដំណាក់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសម្រាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។ |
បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃដំណាក់ មានបណ្តោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងដំណាក់ រីឯទទឹងរបស់បន្ទប់ មានប្រវែងដប់ហត្ថ។
បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តំរូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។
ស៊ូឡៃម៉ានសង់បន្ទប់ល្វែងមួយ មានបណ្តោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។
ស្តេចម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចឲ្យគេធ្វើទីលានមួយសម្រាប់ពួកអ៊ីមុាំ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។
បុរសនោះនៅជាប់ជាមួយពេត្រុស និងយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមអ្នកទាំងពីរនៅបរិវេណស៊ូឡៃម៉ាន។
សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមបរិវេណស៊ូឡៃម៉ាន។