Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 6:3 - អាល់គីតាប

3 បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី‌សក្ការៈ​នៃ​ដំណាក់ មាន​បណ្តោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់ មាន​ប្រវែង​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ថែវ​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​ដប់​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទីសក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវនឹង​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 6:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណាក់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ជូនអុលឡោះ‌តាអាឡា មាន​បណ្តោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។


នៅ​តាម​ជញ្ជាំង​ដំណាក់ ស៊ូឡៃ‌ម៉ាន​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។


នៅ​ជុំ‌វិញ​ទី‌ធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទីលាន​ខាង​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​បន្ទប់​ល្វែង​របស់​ដំណាក់​ដែរ។


គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ម៉ាស្ជិទ។ សសរ​នៅ​ខាង​ស្តាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង មាន​ឈ្មោះ​ថា បូអូស។


ស្តេច​ទត​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន។


គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់។ គាត់​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។


បុរស​នោះ​បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ម៉ាស្ជិទ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទី‌សក្ការៈ បន្ទប់​ល្វែង​នៅ​ទី‌លាន​ខាង​ក្នុង


ពេល​នោះ អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​បរិសុទ្ធ ដាក់​អ៊ីសា​លើ​កំពូល​ម៉ាស្ជិទ


អ៊ីសា​ដើរ​ចុះ​ឡើង​ក្នុង​បរិវេណ​ម៉ាស្ជិទ​ដែល​មាន​ឈ្មោះ​ថា «បរិវេណ​ស៊ូឡៃ‌ម៉ាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម