ម៉ាឡាអ៊ីកាត់មានស្លាបទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
១ ពង្សាវតារក្សត្រ 6:27 - អាល់គីតាប ស៊ូឡៃម៉ានដាក់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនៅកណ្តាលទីសក្ការៈ ម៉ាឡាអ៊ីកាត់ទាំងពីរត្រដាងស្លាប គឺចុងស្លាបម៉ាឡាអ៊ីកាត់ទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបម៉ាឡាអ៊ីកាត់ទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ម៉ាឡាអ៊ីកាត់នីមួយៗលាតទល់គ្នានៅចំកណ្តាលទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ដាក់ចេរូប៊ីមទាំងពីរនៅកណ្ដាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីមទាំងពីរក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីមមួយ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីមមួយទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីមទាំងពីរនៅប្រទល់គ្នាត្រង់កណ្ដាលព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដាក់ចេរូប៊ីនទាំង២នៅកណ្តាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីនទាំង២ក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីន១ ទល់នឹងជញ្ជាំងម្ខាង នឹងចុងស្លាបចេរូប៊ីន១ទៀត ក៏ទល់នឹងជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីនទាំង២នៅប្រទល់គ្នាត្រង់កណ្តាលព្រះវិហារ |
ម៉ាឡាអ៊ីកាត់មានស្លាបទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
អ៊ីមុាំនាំគ្នាសែងហិបទៅតម្កល់ ត្រង់កន្លែងដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។
ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
ស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ម៉ាឡាអ៊ីកាត់មានស្លាបទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងដំណាក់ ស្លាបម្ខាងទៀត ប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាបទីពីរ
ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
ត្រូវដាក់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។
រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។