Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 6:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង នឹង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត ក៏​ទល់នឹង​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ទ្រង់​ដាក់​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​កណ្ដាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូ‌ប៊ីម​ទាំង​ពីរ​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​ប្រទល់​គ្នា​ត្រង់​កណ្ដាល​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទីសក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ស៊ូឡៃ‌ម៉ាន​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នៅ​កណ្តាល​ទី‌សក្ការៈ ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ម៉ាឡា‌អ៊ីកាត់​នីមួយៗ​លាត‌ទល់​គ្នា​នៅ​ចំ​កណ្តាល​ទី‌សក្ការៈ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 6:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ


ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។


រួច​ពួក​សង្ឃ​ក៏​សែង​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ចូល​ទៅ ដំកល់​ទុក​នៅ​កន្លែង​ដែល​បំរុង​ទុក​ឲ្យ គឺ​នៅ​ទី​ទទួល​ព្រះ‌បន្ទូល ជា​ទី​បរិសុទ្ធ​បំផុត​ត្រង់​ក្រោម​ស្លាប​នៃ​ចេរូប៊ីន ក្នុង​ព្រះ‌វិហារ


ដ្បិត​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​ដែល​ដំកល់​ទុក​ហឹប​នោះ ចេរូប៊ីន​ក៏​គ្រប​នៅ​ពី​លើ​ហឹប នឹង​ឈើ​ស្នែង របស់​ហឹប​ផង


ស្លាប​ចេរូប៊ីន​ទាំង​២​នោះ បាន​ត្រដាង​ទៅ​២០​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​១​ទៀត​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង


ពី​ព្រោះ​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​សំរាប់​ដាក់​ហឹប ហើយ​ក៏​គ្រប​ពី​លើ​ហឹប នឹង​ឈើ​ស្នែង


ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស


ឯ​ចេរូប៊ីន​ក៏​ត្រដាង​ស្លាប​គ្រប​ពី​លើ​ទី​សន្តោស​ប្រោស ហើយ​ប្រទល់​មុខ​គ្នា ឈ្ងោក​មើល​ទី​សន្តោស​ប្រោស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម