ដូច្នេះ អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ រួចហើយស្តេចអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយភីកុល មេទ័ពរបស់ស្តេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។
១ ពង្សាវតារក្សត្រ 5:12 - អាល់គីតាប អុលឡោះតាអាឡាប្រទានប្រាជ្ញាដល់ស្តេចស៊ូឡៃម៉ានតាមបន្ទូលសន្យា។ ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានប្រទានប្រាជ្ញាឲ្យព្រះបាទសាឡូម៉ូន ដូចជាទ្រង់បានសន្យា ហើយស្ដេចហ៊ីរ៉ាម និងព្រះបាទសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន តាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម នឹងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។ |
ដូច្នេះ អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ រួចហើយស្តេចអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយភីកុល មេទ័ពរបស់ស្តេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។
«ខ្ញុំសូមចងសម្ពន្ធមិត្តជាមួយស្តេច ដូចបិតារបស់ខ្ញុំបានចងជាមួយបិតារបស់ស្តេចដែរ។ ខ្ញុំសូមផ្ញើមាស និងប្រាក់នេះមកជូនស្តេច។ សូមស្តេចផ្តាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្តេចស្រុកអ៊ីស្រអែលទៅ ដើម្បីកុំឲ្យស្តេចនោះលើកទ័ពមកវាយខ្ញុំ»។
ដូច្នេះ យើងនឹងធ្វើតាមការសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។
អុលឡោះប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ស៊ូឡៃម៉ាន ធ្វើឲ្យគាត់មានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។
ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រអែលទាំងមូល មកធ្វើពលកម្ម
យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះយើងក៏ផ្តល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្តេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី»។
ប្រសិនបើអុលឡោះតាអាឡា មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើអុលឡោះតាអាឡាមិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រអែលឡើយ។
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ