Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ហ៊ីរ៉ាម នឹង​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ប្រាជ្ញា​ឲ្យ​ព្រះបាទ​សាឡូម៉ូន ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ស្ដេច​ហ៊ីរ៉ាម និង​ព្រះបាទ​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ដល់​ព្រះ‌បាទ​សាឡូម៉ូន តាម​ព្រះ‌បន្ទូល​សន្យា។ ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​ប្រទាន​ប្រាជ្ញា​ដល់​ស្តេច​ស៊ូឡៃ‌ម៉ាន​តាម​បន្ទូល​សន្យា។ ស្តេច​ស៊ូឡៃ‌ម៉ាន និង​ស្តេច​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។


ទ្រង់ ហើយ​នឹង​ទូលបង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូលបង្គំ នឹង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូលបង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់មាសមក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូលបង្គំ​ចេញ


ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ


ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា នឹង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ


ស្តេច​សាឡូម៉ូន​ទ្រង់​ក៏​កេណ្ឌ​មនុស្ស​ពី​គ្រប់​ក្នុង​ពួក​អ៊ីស្រាអែល បាន​ចំនួន​៣​ម៉ឺន​នាក់


ដូច្នេះ អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា នឹង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន នឹង​កិត្តិយស​ទៀត​ផង ដល់​ម៉្លេះ​បាន​ជា​មុន​ឯង មិន​ដែល​មាន​ស្តេច​ណា បាន​យ៉ាង​នោះ​ឡើយ ហើយ​ក្រោយ​ឯង​ទៅ​មុខ​ទៀត ក៏​មិន​មាន​ដែរ


បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ


នេះ​ជា​សុភាសិត​របស់​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រាអែល


ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជា‌ជន ឲ្យ​មាន​ដំរិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភាសិត​ជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ


នេះ​ជា​ចំរៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំង ចំរៀងជា​ទំនុក​របស់​ស្តេច​សាឡូម៉ូន។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដំម ឥត​នឹក​ចាំ​សេចក្ដី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ


តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម