យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
១ ពង្សាវតារក្សត្រ 21:3 - អាល់គីតាប លោកណាបោតជម្រាបស្តេចអហាប់ថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីចុះ ថាខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែណាបោតទូលតបថា៖ «សូមព្រះយេហូវ៉ាឃាត់កុំឲ្យទូលបង្គំថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំដល់ព្រះករុណាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាបោតទូលព្រះបាទអហាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាឡើយ |
យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
ពួកគេតបមកវិញថា៖ «ហេតុដូចម្តេចបានជាចៅហ្វាយនិយាយដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។
ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះអើយខ្ញុំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះគាត់បដិសេធមិនព្រមពិសាទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីនាក់បានប្រព្រឹត្ត។
ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។
មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។
អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។
ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រអែលម្នាក់ៗ ត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។
ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ហ៊ូកុំឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យហ៊ូកុំរឹតតែមានតម្លៃថែមទៀត។
មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ ហើយទ្រង់នឹងមានជ័យជំនះ នៅពេលទ្រង់កាត់ក្ដី»។
មិនដូច្នោះទេ! ប្រសិនបើអុលឡោះមិនសុចរិត តើឲ្យអុលឡោះវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃហ៊ូកុំ តែស្ថិតនៅក្រោមក្តីមេត្តាករុណា តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ!
ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើហ៊ូកុំដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្ដិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
ដូច្នេះយើងគិតដូចម្ដេច? តើហ៊ូកុំគ្រាន់តែនាំឲ្យស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើហ៊ូកុំមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃរូបកាយអាល់ម៉ាហ្សៀស? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គអាល់ម៉ាហ្សៀស ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ?
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។
យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងអុលឡោះតាអាឡា ឬក៏ចង់បែកចិត្តចេញពីទ្រង់ នៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ធ្វើគូរបានដុត និងជូនជំនូននានា ឬគូរបានអ្វីផ្សេងក្រៅ ពីជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើង គឺអាសនៈដែលស្ថិតនៅមុខដំណាក់របស់ទ្រង់នោះឡើយ!»។
ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត!
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
ទតមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយគាត់ថា៖ «សូមអុលឡោះតាអាឡាទប់ខ្ញុំកុំឲ្យសម្លាប់ចៅហ្វាយរបស់ខ្ញុំ ដែលអុលឡោះតាអាឡាបានតែងតាំងជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងទេ»។