ពួកអះលីជំអះ និងប្រជាជនទាំងមូលជម្រាបស្តេចអហាប់៖ «សូមស្តេចកុំស្តាប់ និងយល់ព្រមតាមពាក្យស្តេចនោះឡើយ!»។
ពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយថា៖ «សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ»។
ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអហាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។
នោះពួកចាស់ទុំនឹងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ
ស្តេចស្រុកអ៊ីស្រអែលកោះហៅអះលីជំអះទាំងអស់ក្នុងស្រុក ហើយប្រាប់ថា៖ «សូមអស់លោកពិចារណាមើល ស្តេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្តេចបានចាត់គេឲ្យមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។
ពេលនោះ ស្តេចក៏មានប្រសាសន៍ទៅកាន់ពួកអ្នកនាំសាររបស់ស្តេចបេនហាដាដាដថា៖ «ចូរទៅជម្រាបស្តេចដូចតទៅ: សេចក្តីទាំងប៉ុន្មាន ដែលស្តេចចាត់គេ ឲ្យមកទាមទារពីខ្ញុំលើកដំបូងនោះ ខ្ញុំសុខចិត្តធ្វើតាម តែខ្ញុំពុំអាចធ្វើតាមសេចក្តីដែលស្តេចទាមទារ ជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅជម្រាបស្តេចបេនហាដាដាដវិញ។