១ ពង្សាវតារក្សត្រ 20:7 - អាល់គីតាប7 ស្តេចស្រុកអ៊ីស្រអែលកោះហៅអះលីជំអះទាំងអស់ក្នុងស្រុក ហើយប្រាប់ថា៖ «សូមអស់លោកពិចារណាមើល ស្តេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្តេចបានចាត់គេឲ្យមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានរាជឱង្ការថា៖ «សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន មាស និងប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ស្ដេចស្រុកអ៊ីស្រាអែលកោះហៅព្រឹទ្ធាចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេឲ្យមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន នឹងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ សូមមើលជំពូក |
ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។