ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 20:41 - អាល់គីតាប

ណាពី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក៏​ស្គាល់​ថា​ជា​ណាពី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​ប្រញាប់​នឹង​បក​សំពត់​ពី​ភ្នែក​ចេញ រួច​ស្តេច​អ៊ីស្រា‌អែល​ក៏​ស្គាល់​ថា ជា​ពួក​ហោរា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្យាការី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ស្គាល់​ថា​ជា​ព្យាការី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ប្រញាប់​នឹង​បក​សំពត់​ពី​ភ្នែក​ចេញ រួច​ស្តេច​អ៊ីស្រាអែល​ទ្រង់​ស្គាល់​ថា ជា​ពួក​ហោរា

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 20:41
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ​ទាំង​ស្រែក​ផង។


ណាពី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត​ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ស្តេច​អហាប់​នៅ​តាម​ផ្លូវ។


ប៉ុន្តែ កាល​ខ្ញុំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។


គាត់​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ត្រ​របស់​អ្នក ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ត្រ​របស់​គេ​ដែរ»។


អៃយ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។


ប្រជា‌ជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!