ស្តេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចអហាប់ ជាស្តេចអ៊ីស្រអែលដូចតទៅ៖
១ ពង្សាវតារក្សត្រ 20:3 - អាល់គីតាប ស្តេចបេនហាដាដជម្រាបថា៖ «មាសប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ស្តេចអ៊ីស្រអែលសុទ្ធតែជារបស់យើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាស ប្រាក់របស់ឯងក្លាយជារបស់យើង ហើយប្រពន្ធកូនរបស់ឯង ដែលមានរូបល្អបំផុត ក៏ជារបស់យើងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាសប្រាក់របស់ឯងជារបស់ផងអញវិញ ហើយប្រពន្ធកូនទាំងប៉ុន្មានរបស់ឯង ដែលមានរូបល្អបំផុត នោះសុទ្ធតែរបស់ផងអញដែរ |
ស្តេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចអហាប់ ជាស្តេចអ៊ីស្រអែលដូចតទៅ៖
ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅជួបស្តេចស្រុកអ៊ីស្រអែល ហើយជម្រាបថា៖ «ស្តេចបេនហាដាដ ជាអ្នកបម្រើរបស់ស្តេចជម្រាបថា “សូមស្តេចមេត្តាទុកជីវិតឲ្យខ្ញុំផង”»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «តើស្តេចនៅរស់ទេឬ? គាត់ក៏ជាបងប្អូននឹងយើងដែរ!»។
ស្តេចអ៊ីស្រអែលឆ្លើយតបថា៖ «សូមជម្រាប រូបខ្ញុំ និងអ្វីៗទាំងប៉ុន្មានដែលខ្ញុំមានសុទ្ធជាកម្មសិទ្ធិរបស់ស្តេចដូចស្តេចមានប្រសាសន៍មែន»។
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។