Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាស ប្រាក់​របស់​ឯង​ក្លាយ​ជា​របស់​យើង ហើយ​ប្រពន្ធ​កូន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត ក៏​ជា​របស់​យើង​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាស​ប្រាក់​របស់​ឯង​ជា​របស់​ផង​អញ​វិញ ហើយ​ប្រពន្ធ​កូន​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត នោះ​សុទ្ធ​តែ​របស់​ផង​អញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​បេនហា‌ដាដ​ជម្រាប​ថា៖ «មាស​ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ស្តេច​អ៊ីស្រ‌អែល​សុទ្ធ​តែ​ជា​របស់​យើង»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ទូល​ថា “សូម​ព្រះ‌ករុណា​មេត្តា​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​ផង”»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌រាជា​នៅ​មាន​ព្រះ‌ជន្ម​ទេ​ឬ? ទ្រង់​ក៏​ជា​បងប្អូន​នឹង​យើង​ដែរ!»។


ស្ដេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម