ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ស្តេចបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ជូនស្តេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។
ហើយពួកពលទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាដក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ស្ដេចវិញថា៖ «មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ»។
ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ព្រះបាទបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។
ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
អ៊ីស្រអែលលើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះស្តេចបេនហាដាដកំពុងផឹកសុរាស្រវឹង ជាមួយស្តេចសម្ពន្ធមិត្តទាំងសាមសិបពីរនាក់ទៀតនៅក្នុងជំរំ។
ស្តេចមានប្រសាសន៍ថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្តី ឬចេញមកច្បាំងក្តី ត្រូវចាប់ពួកគេទាំងរស់»។
សេនាជនរបស់ចៅហ្វាយខេត្ត នាំគ្នាចេញពីទីក្រុង ហើយមានកងទ័ពចេញមកតាមក្រោយ។