១ ពង្សាវតារក្សត្រ 20:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ព្រះបាទបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ហើយពួកពលទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាដក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ស្ដេចវិញថា៖ «មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ សូមមើលជំពូកអាល់គីតាប17 ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ស្តេចបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ជូនស្តេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។ សូមមើលជំពូក |
ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅឲ្យពួករាជបម្រើ ហើយចាត់ពួកគេឲ្យទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ទូលថា៖