កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
១ ពង្សាវតារក្សត្រ 2:13 - អាល់គីតាប ថ្ងៃមួយសម្តេចអដូនីយ៉ា ជាបុត្ររបស់ស្តេចទត និងនាងហាគីត ទៅជួបនាងបាតសេបាជាម្តាយរបស់ស្តេចស៊ូឡៃម៉ាន។ នាងបាតសេបាសួរសម្តេចអដូនីយ៉ាថា៖ «តើសម្តេចមកទីនេះ ក្នុងបំណងល្អឬ?»។ សម្តេចតបថា៖ «ខ្ញុំមកដោយបំណងល្អទេ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ័ដូនីយ៉ាជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា៖ «តើទ្រង់មកនេះដោយមេត្រីឬ?» ទ្រង់ទូលឆ្លើយថា៖ «ដោយមេត្រីទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ |
កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។
សម្តេចអដូនីយ៉ាពោលថា៖ «ខ្ញុំមានការមួយចង់ជម្រាបជូន»។ នាងតបថា៖ «សូមនិយាយមកចុះ»។