បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ គាត់តបវិញថា៖ «ខ្ញុំមិនឲ្យអ្នកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
១ ពង្សាវតារក្សត្រ 18:43 - អាល់គីតាប គាត់ប្រាប់អ្នកបម្រើរបស់គាត់ថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំមិនឃើញអ្វីទេ!»។ អេលីយ៉េសប្រាប់អ្នកបម្រើ ឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចប្រាប់អ្នកបម្រើថា៖ «ចូរឡើងទៅមើលខាងសមុទ្រឥឡូវ» អ្នកបម្រើក៏ឡើងទៅមើល រួចជម្រាបថា៖ «គ្មានអ្វីឡើយ» លោកប្រាប់ថា៖ «ចូរទៅគ្រប់ប្រាំពីរដង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបម្រើឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត |
បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ គាត់តបវិញថា៖ «ខ្ញុំមិនឲ្យអ្នកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំអុលឡោះតាអាឡាដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបអេលីយ៉េសថា៖ «ខ្ញុំឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ អេលីយ៉េសមានប្រសាសន៍ថា៖ «ចូរទៅជម្រាបស្តេចអហាប់ឲ្យទឹមរទេះ ហើយចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
អេលីយ៉ាសាក់ចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! នៅពេលព្រឹក ទ្រង់ស្តាប់សំឡេងរបស់ខ្ញុំ ខ្ញុំចូលមកជួប ហើយនៅរង់ចាំទ្រង់ តាំងពីព្រលឹម។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នា ពន្យល់សិស្សឲ្យដឹងថា ត្រូវតែទូរអាជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។
ត្រូវឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមអ៊ីមុាំផ្លុំស្នែងចៀម។