ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:33 - អាល់គីតាប

គាត់​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ​ដាក់​ពី​លើ​អុស​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ដាក់​ឧស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​ពេញ​បួន​ក្អម យក​មក​ចាក់​លើ​តង្វាយ និង​ឧស​នេះ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ ដាក់​ពី​លើ​អុស​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ដាក់​ឱស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា ចូរ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយនឹង​ឧស​នេះ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​មក​ដល់​កន្លែង ដែល​អុលឡោះ​បាន​បង្ហាញ​ប្រាប់ អ៊ីព្រហ៊ីម​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​គាត់​ចង​អ៊ីសា‌ហាក់ ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស នៅ​លើ​អាសនៈ​នោះ។


គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​គូរបាន​ដុត និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ បន្ទាប់​មក​គាត់​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ រួច​ហើយ​គាត់​ប្រាប់​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​គាត់​ជា​លើក​ទី​បី។


ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង មុខ​របស់​ស្តេច​បាន​ផ្លាស់​ប្រែ។ ស្តេច​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង


ស្តេច​សួរ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​បុត្រា​របស់​ព្រះ»។


ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ពោល​មក​គាត់​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។