១ ពង្សាវតារក្សត្រ 18:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗ ដាក់ពីលើអុសនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយនឹងឧសនេះ សូមមើលជំពូកអាល់គីតាប33 គាត់រៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗដាក់ពីលើអុសនោះ។ សូមមើលជំពូក |
លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។