១ ពង្សាវតារក្សត្រ 17:24 - អាល់គីតាប ស្ត្រីនោះពោលទៅកាន់អេលីយ៉េសថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកនាំសាររបស់អុលឡោះមែន ហើយសេចក្តីដែលលោកថ្លែង ពិតជាបន្ទូលរបស់អុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយឡើងថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកសំណព្វរបស់ព្រះ ហើយលោកក៏ថ្លែងព្រះបន្ទូលនៃព្រះយេហូវ៉ាពិតប្រាកដមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះពោលទៅកាន់លោកអេលីយ៉ាថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែងពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេចក្តីពិតមែន។ |
អេលីយ៉េសបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឲ្យម្តាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកជំនិតរបស់អុលឡោះសូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថាបុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់អុលឡោះ។
តួនខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ដ ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។
ចំពោះខ្ញុំ ខ្ញុំដឹងថា ទ្រង់ស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែ ខ្ញុំសុំទ្រង់ដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញខ្ញុំជឿថា ទ្រង់ពិតជាបានចាត់ខ្ញុំឲ្យមកមែន»។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងអុលឡោះជាបិតាខ្ញុំទៀតផង
ឥឡូវនេះ យើងខ្ញុំដឹងថាតួនឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាសួរតួនឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា តួនចេញមកពីអុលឡោះមែន»។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។