ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
១ ពង្សាវតារក្សត្រ 15:21 - អាល់គីតាប កាលស្តេចបាសា ជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយមកនៅក្រុងធើសាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្អាសាបានជ្រាប ទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ |
ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
ស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ស្តេចអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។
នៅឆ្នាំទីសាមសិបមួយ នៃរជ្ជកាលស្តេចអេសា ស្តេចស្រុកយូដា ស្តេចអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលដប់ពីរឆ្នាំ គឺគាត់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា
កាលស្តេចបាសាស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ស្តេចអេឡា ជាកូនបានឡើងស្នងរាជ្យ។
កាលស្តេចបាសាជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺគាត់ផ្អាកកិច្ចការទាំងអស់។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។