ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 15:15 - អាល់គីតាប

ស្តេច​បាន​នាំ​ជំនូន​ដែល​បិតា និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បិតា​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បិតា​បាន​ថ្វាយ នឹង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ គឺ​ជា​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ផ្សេងៗ នោះ​ទ្រង់​ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 15:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក គាត់​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ស្តេច​ទត​ជា​បិតា​បាន​ជូន​ដល់​អុលឡោះ‌តាអាឡា មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​អេ‌សា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូ‌ពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្ត‌រាយ នៅ​ចំពោះអុលឡោះ‌តាអាឡា និង​នៅ​មុខ​ប្រជា‌ជន​របស់​ទ្រង់។ កង‌ទ័ព​របស់​ស្តេច​អេ‌សា រឹប​អូស​យក​បាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។


ស្តេច​នាំ​ជំនូន​ដែល​ឪពុក​របស់​ស្តេច និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​សក្ការៈ យក​ទៅ​ទុក​ក្នុង​ដំណាក់​របស់​អុលឡោះគឺ​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត។