អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
១ ពង្សាវតារក្សត្រ 13:14 - អាល់គីតាប គាត់ចេញទៅតាមអ្នកនាំសាររបស់អុលឡោះ ហើយតាមទាន់កំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរថា៖ «តើលោកជាអ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ទៅតាមអ្នកសំណព្វរបស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា៖ «តើអ្នកជាអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដាឬ?» អ្នកនោះឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ |
អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
រីឯគាត់វិញ គាត់ធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចអង្វរសុំស្លាប់ទាំងពោលថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំចុះ! ដ្បិតខ្ញុំមិនប្រសើរជាងដូនតារបស់ខ្ញុំទេ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងយ៉ាកកូប”។ អ៊ីសាអស់កម្លាំងក្នុងការធ្វើដំណើរ ក៏នៅមាត់អណ្ដូង ពេលនោះប្រហែលជាថ្ងៃត្រង់។
ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។