ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 10:6 - អាល់គីតាប

នាង​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច នឹង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 10:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ឃើញ​ម្ហូប​អាហារ​នៅ​លើ​តុ​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលឹក និង​ឃើញ​គូរបាន​ដុត ដែល​គាត់​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។


មុន​ពេល​ខ្ញុំ​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ បាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ស្តេច​មាន​ប្រាជ្ញា ហើយ​ចំរុង‌ចំរើន លើស​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឮ​ទៅ​ទៀត។


ឱ​អុលឡោះ​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ យើង​ខ្ញុំ​រិះ‌គិត​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។