ស្តេចស៊ូឡៃម៉ានឆ្លើយនឹងសំនួររបស់នាងត្រូវទាំងអស់ ឥតមានសំនួរណាមួយដែលគាត់ឆ្លើយពុំរួចនោះឡើយ។
១ ពង្សាវតារក្សត្រ 10:4 - អាល់គីតាប ភរិយារបស់ស្តេចស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ស្តេចស៊ូឡៃម៉ាន និងឃើញវាំងដែលគាត់បានសង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមហាក្សត្រិយ៍ស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ |
ស្តេចស៊ូឡៃម៉ានឆ្លើយនឹងសំនួររបស់នាងត្រូវទាំងអស់ ឥតមានសំនួរណាមួយដែលគាត់ឆ្លើយពុំរួចនោះឡើយ។
ព្រមទាំងឃើញម្ហូបអាហារនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលឹក និងឃើញគូរបានដុត ដែលគាត់ធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ប្រសាសន៍របស់ស៊ូឡៃម៉ាន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងស៊ូឡៃម៉ានទៅទៀត»។
ប៉ុន្ដែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្តេចស៊ូឡៃម៉ាន កាលពីជំនាន់ដែលគាត់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏គាត់គ្មានខោអាវល្អស្មើនឹងផ្កាមួយទងនេះផង។
ចូរគិតមើល ផ្កាដុះឡើងយ៉ាងណាវាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្តេចស៊ូឡៃម៉ានកាលពីជំនាន់ដែលគាត់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏គាត់គ្មានសំលៀកបំពាក់ល្អស្មើនឹងផ្កាមួយទងនេះផង។