អុលឡោះចាត់ណាពីណាថានឲ្យទៅជម្រាបស្តេចទត ហើយឲ្យនាមកូននោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់អុលឡោះតាអាឡា»។
១ ពង្សាវតារក្សត្រ 1:8 - អាល់គីតាប ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សាដុកជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ រេអ៊ី និងពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ មិនបានចូលដៃជួយអ័ដូនីយ៉ាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្យាការីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានចូលរួមជាមួយសម្ដេចអដូនីយ៉ាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ |
អុលឡោះចាត់ណាពីណាថានឲ្យទៅជម្រាបស្តេចទត ហើយឲ្យនាមកូននោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់អុលឡោះតាអាឡា»។
លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។
ប៉ុន្តែ សម្តេចមិនបានអញ្ជើញខ្ញុំ ជាអ្នកបម្រើរបស់ស្តេច ឬអ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទៅចូលរួមដែរ។
បន្ទាប់មក ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញអ៊ីមុាំសាដុកណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់អ្នកទាំងនោះក៏ចូលមកជួបគាត់។
អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកស្តេចស៊ូឡៃម៉ាន ឲ្យឡើងនៅលើខ្នងលារបស់ស្តេចទត ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
ស្តេចក៏ចាត់អ៊ីមុាំសាដុក និងអ៊ីមុាំឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។