ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។
១ ពង្សាវតារក្សត្រ 1:4 - អាល់គីតាប ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងជួបបម្រើស្តេចទត តែគាត់ពុំបានរួមរស់ជាមួយនាងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនោះមានរូបឆោមស្រស់ល្អណាស់ នាងក៏នៅថែទាំបម្រើស្តេច តែស្ដេចមិនបានរួមរស់នឹងនាងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងគាល់បម្រើព្រះរាជា តែព្រះរាជាពុំបានរួមរស់ជាមួយនាងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបំរើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ។ |
ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។
ក្នុងទឹកដីអ៊ីស្រអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកជូនទត។
សម្តេចអដូនីយ៉ានិយាយថា៖ «សូមអ្នកម្តាយជម្រាបស្តេចស៊ូឡៃម៉ាន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាប្រពន្ធផង ដ្បិតស្តេចមិនបដិសេធនឹងសំណូមពររបស់អ្នកម្តាយទេ»។
នាងពោលថា៖ «សូមកូនប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបងរបស់កូន ធ្វើជាប្រពន្ធ»។
ប៉ុន្ដែ យូសុះពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានកូនដែលគាត់ដាក់ឈ្មោះថា “អ៊ីសា”។