Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:3 - អាល់គីតាប

3 ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​នាង​អប៊ីសាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ជូន​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​ស្រស់​ស្អាត​ម្នាក់ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​ប្រទះ​ឃើញ​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ថ្វាយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ជម្រាប​គាត់​ថា៖ «សូម​ជម្រាប​ស្តេច! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​ម្នាក់​មក​ជូន​ស្តេច។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ស្តេច ហើយ​នាង​ដេក​នៅ​ក្បែរ​ស្តេច ដើម្បី​ឲ្យ​ស្តេច​បាន​កក់‌ក្តៅ»។


ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​ជួប​បម្រើ​ស្តេច​ទត តែ​គាត់​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។


នាង​ក៏​ចេញ​ដំណើរ​ទៅ​ជួប​អ្នក​ជំនិត​របស់​អុលឡោះ​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​អុលឡោះ​ឃើញ​នាង​ពី​ចម្ងាយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!


ថ្ងៃ​មួយ អេលី‌យ៉ាសាក់​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់ ជា​អ្នក​មាន​បាន​ឃាត់​គាត់ ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​គាត់​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ គាត់​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។


ពួក​អ្នក​បម្រើ​ជម្រាប​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ជូន​ស្តេច។


ស្តេច​ពេញ​ចិត្ត​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ជំនួស​នាង​វ៉ាស‌ធី»។ ស្តេច​ពេញ​ចិត្ត ហើយ​សម្រេច​តាម​សំណើ​នេះ។


ទឹក​ដី​របស់​គេ មាន​ក្រុង​យីស‌រាល គីសា‌ឡូត ស៊ូ‌ណេម


ថ្ងៃ​មួយ ជន‌ជាតិ​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ស្តេច​សូល​ក៏​ប្រមូល​កង​ពល​អ៊ីស្រ‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម