គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
១ ពង្សាវតារក្សត្រ 1:22 - អាល់គីតាប កាលនាងបាតសេបាកំពុងតែជម្រាបស្តេច នោះណាពីណាថាន ចូលមកដល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះនាងកំពុងតែទូលស្តេចនៅឡើយ នោះហោរាណាថាន់ក៏ចូលមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលនាងបាតសេបាកំពុងតែទូលស្ដេច នោះព្យាការីណាថានចូលមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលព្រះនាងកំពុងតែក្រាប ទូលនឹងស្តេចនៅឡើយ នោះហោរាណាថាន់ ក៏ចូលមកដល់ |
គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
គាត់ក៏និយាយទៅកាន់ណាពីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃអុលឡោះស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។
បើមិនដូច្នោះទេ កាលណាស្តេចលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំ និងស៊ូឡៃម៉ានជាកូនរបស់ខ្ញុំថាជាអ្នកទោសមិនខាន»។
គេទៅជម្រាបទតថា ណាពីណាថានអញ្ជើញមកដល់ហើយ។ ណាពីណាថានចូលជួបគាត់ដោយក្រាបគោរពអោនមុខដល់ដី។
ខ្ញុំបានរៀបរាប់ទូរអាអង្វរទ្រង់តទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រអែល ហើយខ្ញុំក៏បានទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។