គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។
១ ធីម៉ូថេ 1:12 - អាល់គីតាប ខ្ញុំសូមអរគុណអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ គាត់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឲ្យបម្រើគាត់។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងដែលចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានចាត់ទុកខ្ញុំថាស្មោះត្រង់ ដោយតែងតាំងខ្ញុំមកក្នុងការងារបម្រើនេះ។ Khmer Christian Bible ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះគ្រិស្តយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ |
គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។
ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពបុត្រា ដូចគេគោរពអុលឡោះជាបិតា។ អ្នកណាមិនគោរពបុត្រាទេអ្នកនោះក៏មិនគោរពអុលឡោះជាបិតា ដែលបានចាត់បុត្រាឲ្យមកនោះដែរ។
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
ប៉ុន្ដែ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រអែល ឲ្យស្គាល់នាមខ្ញុំ។
រីឯលោកសូលវិញ គាត់មានកម្លាំងចិត្ដកាន់តែខ្លាំងឡើងៗ ហើយគាត់វែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីក្តីមេត្តារបស់អុលឡោះប៉ុណ្ណោះ។ គុណរបស់ទ្រង់មកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺក្តីមេត្តារបស់អុលឡោះដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលអ៊ីសាជាអម្ចាស់ប្រទានឲ្យធ្វើ។
រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតា។
ខ្ញុំបានទទួលមុខងារបម្រើក្រុមជំអះនេះ តាមការចាត់ចែង ដែលអុលឡោះបានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់បន្ទូលរបស់ទ្រង់បានសព្វគ្រប់។
ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា តាមបញ្ជារបស់អុលឡោះ ជាម្ចាស់សង្គ្រោះនៃយើង និងតាមបញ្ជារបស់អាល់ម៉ាហ្សៀសអ៊ីសា ជាទីសង្ឃឹមនៃយើង
ស្របតាមដំណឹងល្អ ស្ដីអំពីអុលឡោះប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលទ្រង់បានផ្ញើទុកនឹងខ្ញុំ។
មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមអុលឡោះ ជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
នៅចំពោះអុលឡោះដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។ សូមអុលឡោះជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដ។
ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសាថែមទៀត