យើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។
១ ថែស្សាឡូនីច 4:7 - អាល់គីតាប អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះមិនមែនត្រាស់ហៅយើងមកក្នុងភាពស្មោកគ្រោកទេ គឺមកក្នុងភាពវិសុទ្ធវិញ។ Khmer Christian Bible ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ |
យើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។
«ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស។ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្របរិសុទ្ធ ព្រមទាំងប្រោសប្រទានឲ្យបានបរិសុទ្ធ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាអម្ចាស់របស់យើងដែរ។
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា ដោយអុលឡោះបានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្ដអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្ដលោភលន់របស់គេ។
សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។