១ កូរិនថូស 16:4 - អាល់គីតាប បើយល់ឃើញថាគួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។ Khmer Christian Bible ប៉ុន្ដែបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងធ្វើដំណើរជាមួយខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើសិនជាគួរឲ្យខ្ញុំទៅដែរ នោះគេនឹងទៅជាមួយនឹងខ្ញុំផង |
កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។
ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។
មិនតែប៉ុណ្ណោះសោត ក្រុមជំអះបានជ្រើសរើសគាត់ ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលជំនូននេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ និងដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។
ពួកគេបានទទូចសុំយើងមេត្ដាអនុញ្ញាត ឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏បរិសុទ្ធ។