Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:25 - អាល់គីតាប

25 ប៉ុន្ដែ ពេល​នេះ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសា‌ឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដើម្បី​បម្រើ​វិសុទ្ធជន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ឥឡូវ​នេះ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​នឹង​បម្រើ​ពួក​បរិសុទ្ធ​សិន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្ដែ ឥឡូវ​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​បម្រើ​ដល់​ពួក​បរិសុទ្ធ​សិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ ពេល​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន

សូមមើលជំពូក ចម្លង




រ៉ូម 15:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​អុលឡោះ​គាប់​ចិត្ត​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេ‌សូ​ទៅ។


ក្រោយ​ពី​ព្រឹត្ដិ‌ការណ៍​នោះ​មក រស‌អុលឡោះ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ដ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ​ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។


លោក​ប៉ូល​សម្រេច​ចិត្ដ​មិន​ចូល​ក្រុង​អេភេ‌សូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​គាត់​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។


ឥឡូវ​នេះ រស‌អុលឡោះ​បាន​ទាក់‌ទាញ​ចិត្ដ​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ


ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ និង​ជូន​ជំនូន​ទៅ​អុលឡោះ​ផង។


លោក​អាណាណាស​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​បរិសុទ្ធ​របស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


បើ​យល់​ឃើញ​ថា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។


ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្ដា​អនុញ្ញាត ឲ្យ​គេ​ចូល​រួម​បម្រើ​ការ‌ងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​ជំនូន​នេះ​ពី​បង​ប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។


ពួក​អ្នក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រី‌ក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។


ដ្បិត​អុលឡោះ មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ដ​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​នាម​ទ្រង់ ដោយ​បង​ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម