ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
១ កូរិនថូស 16:3 - អាល់គីតាប កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ ព្រះគម្ពីរខ្មែរសាកល កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាជ្រើសរើស ឲ្យយកអំណោយរបស់អ្នករាល់គ្នាទៅយេរូសាឡិម ទាំងកាន់សំបុត្រទៅជាមួយផង។ Khmer Christian Bible នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាពេញចិត្ត ឲ្យកាន់សំបុត្រ ហើយយកអំណោយរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាខ្ញុំមកដល់ នោះខ្ញុំនឹងចាត់អ្នកណាដែលពេញចិត្តអ្នករាល់គ្នា ឲ្យកាន់សំបុត្រ នឹងយកទេយ្យទានរបស់អ្នករាល់គ្នា ទៅដល់ក្រុងយេរូសាឡិម |
ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ?
ពួកគេបានទទូចសុំយើងមេត្ដាអនុញ្ញាត ឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏បរិសុទ្ធ។
ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលជំនូននេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។