១ កូរិនថូស 15:44 - អាល់គីតាប រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយជាវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយជាវិញ្ញាណក៏មានដែរ។ ព្រះគម្ពីរខ្មែរសាកល ត្រូវបានសាបព្រោះជារូបកាយខាងសាច់ឈាម ប៉ុន្តែត្រូវបានលើកឡើងវិញជារូបកាយខាងវិញ្ញាណ។ ប្រសិនបើមានរូបកាយខាងសាច់ឈាម ក៏មានរូបកាយខាងវិញ្ញាណដែរ។ Khmer Christian Bible រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបកាយដែលបានកប់ទៅ ជារូបកាយខាងសាច់ឈាម តែរូបកាយដែលរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ ហើយបើមានរូបកាយខាងសាច់ឈាម នោះរូបកាយខាងវិញ្ញាណក៏មានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយដែលគេកប់ក្នុងដី ជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ បើមានរូបកាយ ខាងសាច់ឈាម នោះក៏មានរូបកាយ ខាងវិញ្ញាណដែរ |
នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្សនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែអ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះទ្វារផ្ទះនៅខ្ទាស់ជាប់អ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
រីឯមនុស្សដែលពុំបានទទួលរសអុលឡោះ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីរសអុលឡោះបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែរសអុលឡោះប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។