ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
១ កូរិនថូស 15:19 - អាល់គីតាប ប្រសិនបើយើងសង្ឃឹមទៅលើអាល់ម៉ាហ្សៀស សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ! ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងយកព្រះគ្រីស្ទជាទីសង្ឃឹមបានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងគួរឲ្យអាណិតជាងគេក្នុងចំណោមមនុស្សទាំងអស់។ Khmer Christian Bible ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងសង្ឃឹមលើព្រះគ្រីស្ទតែក្នុងជីវិតនេះប៉ុណ្ណោះ នោះក្នុងចំណោមមនុស្សទាំងអស់ យើងវេទនាជាងគេបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ត សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។ |
ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសំដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីបានឡើយ។
ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលអុលឡោះប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកំដៅថ្ងៃ។
គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន
គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់បន្ទូលរបស់អុលឡោះតែចិត្ដខ្វល់ខ្វាយ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្ដស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។
នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា ឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។
អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍អុលឡោះក្នុងអាល់ម៉ាហ្សៀសអ៊ីសា មុខជាត្រូវគេបៀតបៀនដូច្នេះឯង។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយអ៊ីសាជាអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនេះទៅហើយ! រសអុលឡោះមានបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។