ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
១ កូរិនថូស 11:26 - អាល់គីតាប រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីអ៊ីសាជាអម្ចាស់ស្លាប់ រហូតដល់គាត់មកវិញ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ រាល់ពេលដែលអ្នករាល់គ្នាហូបនំប៉័ង និងផឹកពីពែងនេះ គឺអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមកវិញ។ Khmer Christian Bible ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក |
ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។
ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត អ៊ីសាពុំបានប្រាប់ពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ អ៊ីសាគ្រាន់តែមានប្រសាសន៍ថា “ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។
ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ អ៊ីសានោះ អុលឡោះបានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅសូរ៉កាហើយ គាត់នឹងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញគាត់ឡើងទៅសូរ៉កាដែរ»។
ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។
ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមេម៉ាឡាអ៊ីកាត់ និងសំឡេងត្រែរបស់អុលឡោះ អ៊ីសាជាអម្ចាស់ផ្ទាល់នឹងចុះពីសូរ៉កាមក។ អស់អ្នកជឿលើអាល់ម៉ាហ្សៀសដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន
នៅថ្ងៃនោះ ពេលអ៊ីសាមក ប្រជាជនដ៏បរិសុទ្ធនឹងលើកតម្កើងសិរីរុងរឿងរបស់គាត់ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរគាត់ដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។
ណាពីហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយអាដាម បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! អុលឡោះជាអម្ចាស់មកជាមួយប្រជាជនដ៏បរិសុទ្ធរបស់ទ្រង់ ដែលមានចំនួនដ៏ច្រើនអនេកអនន្ដ
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។
គាត់ដែលបានបញ្ជាក់សេចក្ដីទាំងនេះ គាត់និយាយថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ីន! អ៊ីសាជាអម្ចាស់អើយ សូមអញ្ជើញមក!។