Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:26 - Khmer Christian Bible

26 ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់គ្នា​បរិភោគ​នំប៉័ង​ ហើយ​ផឹក​ពី​ពែង​នេះ​ នោះ​អ្នក​រាល់គ្នា​ប្រកាស​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអម្ចាស់​ រហូត​ដល់​ពេល​ព្រះអង្គ​យាង​មក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ រាល់ពេល​ដែល​អ្នករាល់គ្នា​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ គឺ​អ្នករាល់គ្នា​ប្រកាស​ពី​ការសុគត​របស់​ព្រះអម្ចាស់ រហូតដល់​ព្រះអង្គ​យាង​មកវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​អ្នក​រាល់​គ្នា​ប្រកាស​ពី​ការ​សុគត​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ព្រះ‌អង្គ​យាង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 រៀង​រាល់​ពេល​ដែល​បងប្អូន​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នេះ បងប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ‌អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

26 រៀង​រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​អ៊ីសា‌ជាអម្ចាស់​ស្លាប់ រហូត​ដល់​គាត់​មក​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​


ដូច្នេះ​ពាក្យ​នោះ​ក៏​លេចឮ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ គឺ​គ្រាន់​តែ​មាន​បន្ទូល​ប៉ុណ្ណោះ​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក»។​


ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​


ប៉ុន្ដែ​ម្នាក់ៗ​តាម​លំដាប់​រៀង​ខ្លួន​ គឺ​ព្រះគ្រិស្ដ​ជា​ផល​ដំបូង​ បន្ទាប់​មក​ គឺ​ពួកអ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​ នៅ​ពេល​ព្រះអង្គ​យាង​មក​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​


នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ ដើម្បី​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ និង​ដើម្បី​ទទួល​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចំណោម​ពួកអ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មក​ដូចជា​ចោរ​ នៅ​ថ្ងៃ​នោះ​ ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង​ ធាតុ​ទាំងឡាយ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​អស់​ដែរ។​


ឥឡូវ​នេះ​ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ ព្រម​ទាំ​ង​មិន​ខ្មាស​នៅ​ពី​មុខ​ព្រះអង្គ​ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​មក​វិញ។​


លោក​ហេណុក​ដែល​ជា​តំណ​ទី​ប្រាំពីរ​បន្ទាប់​ពី​លោក​អ័ដាម​ គាត់​បាន​ថ្លែង​ទុក​អំពី​មនុស្ស​ទាំង​នោះ​ថា​ មើល៍​ ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ជា​ច្រើន​អនេក​


មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​


ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំង​នេះ​ មាន​បន្ទូល​ថា៖​ «មែន​ហើយ​ យើង​នឹង​មក​យ៉ាង​ឆាប់»។​ អាម៉ែន​ ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម