ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 11:23 - អាល់គីតាប

រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​អ៊ីសា‌ជាអម្ចាស់​មក​ថា នៅ​យប់​ដែល​អ៊ីសា‌ជាអម្ចាស់​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង គាត់​យក​នំបុ័ង​មក​កាន់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់ គឺថា​នៅ​យប់​ដែល​ត្រូវគេ​ក្បត់ ព្រះអម្ចាស់​យេស៊ូវ​បាន​យក​នំប៉័ង

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក​ ខ្ញុំ​ក៏​ប្រគល់​ឲ្យអ្នក​រាល់គ្នា​ដែរ​ គឺ​នៅ​យប់​ដែល​ព្រះអម្ចាស់​យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះអង្គ​យក​នំប៉័ង​មក​កាន់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំបុ័ង

សូមមើលជំពូក



១ កូរិន‌ថូស 11:23
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ សិស្ស​នាំ​គ្នា​មក​ជួប​អ៊ីសា​សួរ​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។


«អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​រំលង គេ​នឹង​ចាប់​បុត្រា​មនុស្ស​បញ្ជូន​ទៅ​ឆ្កាង»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


អ៊ីសា​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​គុណ​អុលឡោះ រួច​គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។


នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះយើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។


ពេល​យើង​លើក​ពែង​នៃ​ពរ​ឡើង ដើម្បី​អរ​គុណ​អុលឡោះ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គីតាប។


ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។


អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា​ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


ដោយ​ដឹង​ថា បង​ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​អ៊ីសា‌ជាអម្ចាស់​ទុក​ជា​កំរៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​អាល់ម៉ា‌ហ្សៀស ចូរ​បម្រើ​គាត់​ទៅ។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ណា។