១ កូរិនថូស 10:16 - អាល់គីតាប16 ពេលយើងលើកពែងនៃពរឡើង ដើម្បីអរគុណអុលឡោះ មានន័យថា យើងចូលរួមជាមួយឈាមរបស់អាល់ម៉ាហ្សៀស រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថា យើងចូលរួមជាមួយរូបកាយរបស់អាល់ម៉ាហ្សៀសដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ពែងនៃព្រះពរដែលយើងអរព្រះគុណ តើមិនមែនជាការរួមចំណែកក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទទេឬ? នំប៉័ងដែលយើងកាច់ តើមិនមែនជាការរួមចំណែកក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? សូមមើលជំពូកKhmer Christian Bible16 តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត រីឯពេលដែលយើងកាច់នំប៉័ងក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្តដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំបុ័ងដែលយើងកាច់នោះ តើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី សូមមើលជំពូក |