ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 11:2 - អាល់គីតាប

ខ្ញុំ​សូម​សរសើរ​បង​ប្អូន ដោយ​បង​ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ប្រតិបត្ដិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង​ប្អូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

​ខ្ញុំ​សូម​សរសើរ​អ្នករាល់គ្នា ដោយព្រោះ​អ្នករាល់គ្នា​នឹកចាំ​អំពី​ខ្ញុំ​ក្នុង​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់ តាមដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នឹ​ក​ចាំ​ពី​ខ្ញុំ​ក្នុង​គ្រប់​ការ​ទាំង‌អស់ ហើយកា​ន់​តាម​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សូម​សរសើរ​បងប្អូន ដោយ​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បងប្អូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បង​ប្អូន​អើយ ខ្ញុំ​សរសើរ​ដល់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ខ្ញុំ ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​សេចក្ដី ដែល​ខ្ញុំ​បាន​បង្វឹក​បង្រៀន​ផង

សូមមើលជំពូក



១ កូរិន‌ថូស 11:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង​ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ចំរើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់​ថយ​ទៅៗ


តើ​បង​ប្អូន​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង​ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំអះ​របស់​អុលឡោះ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង​ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង​ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​ក្នុង​រឿងនេះ​បាន​ទេ!


ប្រសិន​បើ​បង​ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន​ទេ​នោះ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង​ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។


ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូ‌ថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​មក​រក​បង​ប្អូន។ គាត់​នឹង​រំលឹក​បង​ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ក្រុម‌ជំអះ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។


ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​អំណោយ​ទាន​ដែល​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​អុលឡោះ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ក្រុម‌ជំអះ​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។


បង​ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​អ៊ីសា‌ជាអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ទាំង​មាន​អំណរ មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ។


ឥឡូវ​នេះ លោក​ធីម៉ូ‌ថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។


ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។


បង​ប្អូន​អើយ យើង​សូម​រំលឹក​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង​ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់​ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន។