អ៊ីសាជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា គាត់មានសិស្សច្រើនជាងយ៉ះយ៉ា និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។
១ កូរិនថូស 1:17 - អាល់គីតាប អាល់ម៉ាហ្សៀសពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺគាត់ចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការស្លាប់របស់អាល់ម៉ាហ្សៀសនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះគ្រីស្ទបានចាត់ខ្ញុំឲ្យមកមិនមែនដើម្បីធ្វើពិធីជ្រមុជទឹកទេ គឺដើម្បីផ្សាយដំណឹងល្អវិញ ប៉ុន្តែមិនមែនដោយប្រាជ្ញាខាងពាក្យសម្ដីឡើយ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាឥតប្រយោជន៍។ Khmer Christian Bible ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ តែមិនមែនដោយប្រាជ្ញាឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាអសារឥតការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ |
អ៊ីសាជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា គាត់មានសិស្សច្រើនជាងយ៉ះយ៉ា និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។
តាមពិត អ៊ីសាពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។
លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស។ បន្ទាប់មក ពួកគេសុំឲ្យគាត់ស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។
យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលរសអុលឡោះបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលរសអុលឡោះ។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះគាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។
យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។
យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន ឲ្យស្គាល់អំណាចរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងឲ្យដឹងថា គាត់ត្រូវមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់គាត់ ផ្ទាល់នឹងភ្នែកតែម្ដង