ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:30 - អាល់គីតាប

ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ដែល​គេ​បាន​ថ្លឹង ដើម្បីនាំ​យក​ទៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សង្ឃ ហើយ​នឹង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​នោះ តាម​ទំងន់ ដើម្បី​នឹង​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ព្រះ​របស់​យើង​រាល់​គ្នា នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក



អែសរ៉ា 8:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន


ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​សូម​ស្តេច​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​សូម​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​នៃ​យើង​សំដែង​អំណាច និង​ចិត្ត​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ តែ​ទ្រង់​ខឹង​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់។


នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង រួច​ប្រគល់​ជូន​អ៊ីមុាំ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​គាត់ មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។


ដោយ​យល់​ដល់​ដំណាក់ របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ខ្ញុំ​ទូរអា​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភ‌មង្គល!


គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នក គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទី‌សក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ​បាន​ប្រកប​ដោយ​សិរី‌រុង‌រឿង។