Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពួក​សង្ឃ ហើយ​នឹង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​នោះ តាម​ទំងន់ ដើម្បី​នឹង​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ព្រះ​របស់​យើង​រាល់​គ្នា នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ដែល​គេ​បាន​ថ្លឹង ដើម្បីនាំ​យក​ទៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង»។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ចំនួន​នៃ​របស់​ទាំង​នោះ គឺ​ជា​ថាស​មាស​៣០ ថាស​ប្រាក់​១​ពាន់ កាំបិត​២៩


ដ្បិត​ដែល​សូម​ទាហាន នឹង​ពល​សេះ ពី​ស្តេចឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា នឹង​សេចក្ដី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ


លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ នឹង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ


ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា នោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។


សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ នឹង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម