ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ម៉ាស្ជិទជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល
អែសរ៉ា 4:10 - អាល់គីតាប និងប្រជាជនឯទៀតៗដែលស្តេចអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងសាសន៍ឯទៀត ដែលព្រះបាទអ័ស្នាផារ ជាស្ដេចដ៏ឧត្តុង្គឧត្តម បានកៀរឲ្យមករស់នៅក្នុងក្រុងនានានៃស្រុកសាម៉ារី និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ ៘» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងប្រជាជនឯទៀតៗដែលព្រះបាទអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នឹងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។ |
ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ម៉ាស្ជិទជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល
សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើជូនស្តេចអើថាស៊ើកសេស មានដូចតទៅ៖ «យើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។
ស្តេចផ្ញើសារតបវិញដូចតទៅ៖ «ជូនចំពោះលោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នានៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត សូមជ្រាប។
«យើង អើថាស៊ើកសេស ជាស្តេចលើស្តេចទាំងអស់ ផ្ញើជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់ម្ចាស់នៃសូរ៉កា
ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅអ្នកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅអ្នកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចអ្នកណាដែលបងប្អូនត្រូវកោតខ្លាច គោរពអ្នកណាដែលបងប្អូនត្រូវគោរព។