ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 2:65 - អាល់គីតាប

ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី​២០០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​រាប់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​គេ​ដែល​មាន ៧ ៣៣៧ នាក់​ទៀត​ទេ ហើយ​ក្នុង​ចំណោម​គេ​មាន​ពួកអ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ

សូមមើលជំពូក



អែសរ៉ា 2:65
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ខ្ញុំ​លែង​ដឹង​រស​ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ខ្ញុំ​លែង​ដឹង​រស​ជាតិ​អាហារ និង​ស្រា​ដែល​ខ្ញុំ​ទទួល​ទាន​ហើយ ខ្ញុំ​ក៏​ស្តាប់​សំឡេង​អ្នក​ចំរៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ខ្ញុំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ស្តេច​ឡើយ។


លោក​យេរេ‌មា​បាន​តែង​បទ​ទំនួញ​មួយ រំលឹក​ដល់​ស្តេច​យ៉ូ‌សៀស។ អ្នក​ចំរៀង​ប្រុស​ស្រី​នាំ​គ្នា​ច្រៀង​ទំនួញ​រំលឹក​ដល់​ស្តេច​យ៉ូ‌សៀស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀម‌ទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រ‌អែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។


សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់


មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល


ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ចំរៀង​ប្រុស​ស្រី ២៤៥​នាក់។


មាន​អ្នក​ចំរៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។


ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។


កាល​អ៊ីសា​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ គាត់​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល​ច្របល់ អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ដ​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រីឯ​ទៀត​ៗ ហើយ​ស៊ី​ផឹក​ស្រវឹង។