អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួន នៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រអែលធម្មតា ពួកអ៊ីមុាំ ពួកលេវី និងពួកនេធីនិម។
អែសរ៉ា 2:43 - អាល់គីតាប ក្រុមអ្នកបម្រើម៉ាស្ជិទ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមអ្នកបម្រើព្រះវិហារ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកនេធីនិម គឺពួកកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត |
អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួន នៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រអែលធម្មតា ពួកអ៊ីមុាំ ពួកលេវី និងពួកនេធីនិម។
ក្រុមយាមទ្វារជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន១៣៩នាក់
សរុបទាំងអស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅពួកអ្នកបម្រើស្តេចស៊ូឡៃម៉ានមាន ៣៩២នាក់។
នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស ប្រជាជនអ៊ីស្រអែលមួយចំនួនព្រមទាំងក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមចំរៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើម៉ាស្ជិទ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
ខ្ញុំបានបង្គាប់លោកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោក ជាក្រុមអ្នកបម្រើម៉ាស្ជិទដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារក្នុងដំណាក់នៃអុលឡោះជាម្ចាស់របស់យើង។
បន្ទាប់មកទៀត មានក្រុមបម្រើម៉ាស្ជិទចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលស្តេចទត និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។
ប្រជាជនឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបម្រើម៉ាស្ជិទ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមហ៊ូកុំរបស់អុលឡោះព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន
ក្រុមអ្នកបម្រើម៉ាស្ជិទ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រអែលឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅរបស់អ្នកបម្រើស្តេចស៊ូឡៃម៉ាន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។
ក្រុមអ្នកបម្រើម៉ាស្ជិទ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។
ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យហារូន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រអែល ប្រគល់ផ្តាច់ឲ្យហារូន។