Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:21 - អាល់គីតាប

21 ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្ដែ ពួក​អ្នក​បម្រើ​ព្រះ​វិហារ រស់​នៅ​លើ​ភ្នំ​អូផែល ហើយ​ស៊ីហា និង​គីសប៉ា ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​ពួក​នេធីនិម គេ​នៅ​ត្រង់​អូផែល មាន​ស៊ីហា នឹង​គីសប៉ា ជា​អ្នក​ត្រួត​លើ​គេ។

សូមមើលជំពូក ចម្លង




នេហេមា 11:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រ‌អែល​ធម្មតា ពួក​អ៊ីមុាំ ពួក​លេវី និង​ពួក​នេធី‌និម។


ស្តេច​យ៉ូថាម​បាន​សង់​ទ្វារ ដែល​នៅ​ខាង​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង​ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។


ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត


ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។


បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម