សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រអែល ដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូន វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
អែសរ៉ា 1:8 - អាល់គីតាប ស្តេចស៊ីរូសបញ្ជាឲ្យលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅស៊ីរូសបញ្ជាឲ្យលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា |
សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រអែល ដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូន វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ:
កាលពីមុនស្តេចនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ស្តេចស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្តេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។
ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះដំណាក់របស់អុលឡោះ។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
អុលឡោះតាអាឡាដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយទ្រង់ក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ពួកគេ