អែសរ៉ា 1:7 - អាល់គីតាប7 គ្រឿងបរិក្ខារផ្សេងៗនៃដំណាក់របស់អុលឡោះតាអាឡា ដែលស្តេចនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ស្តេចស៊ីរូសប្រគល់មកវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯព្រះបាទស៊ីរូសក៏បានបញ្ចេញគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីក្រុងយេរូសាឡិម មកដាក់នៅព្រះវិហាររបស់ព្រះនៃទ្រង់នោះ ប្រគល់មកវិញផងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 គ្រឿងបរិក្ខារផ្សេងៗនៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះចៅនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ព្រះចៅស៊ីរូសប្រគល់មកវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯស្តេចស៊ីរូស ទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡិម មកដាក់ទុកនៅកន្លែងសំរាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់ សូមមើលជំពូក |
កាលពីមុនស្តេចនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ស្តេចស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្តេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។
ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំង គាត់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា។ ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។